ព័ត៌មានជាតិ

Update៖ ជួយស៊ែររកសាច់ញាតិគាត់ផង! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចង.ក សម្លាប់ខ្លួន ក្បែរអារគារកំពុងសាងសង់ នៅខណ្ឌសែនសុខ

ភ្នំពេញ: ប្រទះឃើញបុរសម្នាក់ ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្បែរអារគារកំពុងសាងសង់ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនខាងលើ គឺមិនមានអ្នកណាស្គាល់នោះទេ ហើយក៏មិនដឹងមកពីណាដែរ ស្រាប់តែនៅវេលាម៉ោងកើតហេតុ ប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះ ប្រទះឃើញបុរសខាងលើ ចង. ក និងខ្សែលួស ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ទើបនាំគ្នាផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដើម្បីស្វែងរកសាច់ញាតិបន្ត៕

មតិយោបល់