ព័ត៌មានជាតិ

ល្បី​ថា​មាន​ព្រះ​ស្វា​ហនុមាន​ចាប់ជាតិ​នៅក្នុង​ប្រទេស​ឥណ្ឌា​ (Video Inside)

​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​ឈ្មាះ​ថា CHandre Oraon អាយុ ៣៥ ឆ្នាំ​ត្រូវបាន​គេ​គោរព​ដូចជា​ព្រោះ​រស់នៅ​សាសនា​ហិណ្ឌូ ដោយសារតែ​គាត់​ដុះ​កន្ទុយ​ពីក្រោយ​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា នៅ​ថ្ងៃ​ដែល​គាត់​កើត​ធ្វើឲ្យ​ប្រជាជន​នៅក្នុង​តំបន់​នោះ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​មាន​ដុំ​សក់​ដុះ​ចេញ​ពី​ក្រោយ​ចង្កេះ​របស់គាត់​ប្រៀប​ដូចជា​កន្ទុយ​អញ្ចឹង​។ ដូច្នេះ​ហើយ​មនុស្សម្នា​ដែល​រស់នៅ​ក្នុង​រដ្ឋ West Bengal ជឿជាក់ថា គាត់​គឺជា​តំណាង​នៃ​ព្រះ​ស្វា​ហនុមាន​។ ដោយសារ​តែ​ភាព​ចម្លែក​របស់​គាត់​ធ្វើឲ្យ​មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​ឈរ​តម្រង់​ជួរ​គ្នា​នៅ​ពី​មុខ​ផ្ទះ​របស់​គាត់​ដើម្បី​ទទួលបាន​លាភ​សំណាង និង​អធិ​ឋាន​ដោយសារការ​ប៉ះ​កន្ទុយ​ដែល​មាន​ប្រវែង ៣៧ សង់ទីម៉ែត្រ​នោះ​។ បើ​តាម​ការបកស្រាយរ​បស់​លោកគ្រូ​ពេទ្យ​បាន​ពន្យល់ថា ករណី​មួយ​ចំនួន​មាន​ដុំ​សាច់​ដុះ​ចេញមកក្រៅ​ដោយសារតែ​ជម្ងឺ​ឆ្អឹងខ្នង ប៉ុន្តែ​ការ​ដុះ​លូតលាស់​ស​ក់នៅ​ផ្នែក​ខាងក្រោយ​របស់គាត់​គឺជា​ករណី​ចម្លែក​មួយ​ផ្សេងទៀត​៕​
monkey


ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់