ទីក្រុងព្យុងយ៉ាង ៖ ប្រធានាធិបតីម៉ុងហ្គូលី Tsakhiagiin Elbegdorj ដែលបាននឹងកំពុងបំពេញទស្សនៈកិច្ចជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងជើងហើយជាដំណើរទស្សនៈកិច្ចទីមួយបង្អស់ដែលត្រូវបានគេដឹងថាក្រោយការឡើងកាន់តំណែងរបស់លោក Kim Jong Un ។
បើយោងតាមព័ត៌មានរបស់គេហទំព័ររបស់លោកប្រធានាធិបតីម៉ុងហ្គូលីបាននិយាយថាជំនួបដែលធ្វើឡើងនឹងមានការពិភាក្សាគ្នាជាទ្វេរភាគីនិងជាពិសេសគឺកិច្ចការងារក្នុងតំបន់ជាមួយនឹងមេដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើង។ដំណើរចាកចេញរបស់លោក Elbegdorj ដែលបានចាប់ផ្តើមឡើងកាលព្រឹកព្រលឹមថ្ងៃច័ន្ទនឹងត្រូវធ្វើឡើងក្នុងរយៈពេលដ៏ខ្លីមួយហើយទំនងអាចនឹងទទួលជួបពិភាក្សាជាមួយនឹងមេដឹកនាំកំពូលលោកKim Jong Unផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់