ព័ត៌មានជាតិ

៣នាក់របួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាកជិះម៉ូតូបត់មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៦និង៥០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០២០នៅលើកំណាត់ផ្លូវលេខ១០១ចំណុចមុខស្ពានចូលកោះភូមិពាលញែក២សង្កាត់ផ្ទះព្រៃក្រុងពោធីសាត់ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលក្រុងពោធីសាត់បានឲ្យដឹងថា៖ជនបង្ករឈ្មោះយឺតណេតភេទប្រុសអាយុ១៩ឆ្នាំបើកបរម៉ូតូ០១គ្រឿងម៉ាកហុងដាC១២៥ពណ៍សពាក់ស្លាកលេខពោធិ៍សាត់១E-៤៦៨៦(រងរបួសធ្ងន់)អ្នករួមដំណើរម្នាក់ទៀតឈ្មោះហ្វតុលាភេទប្រុសអាយុ១៩ឆ្នាំ(រងរបួសស្រាល)ទាំង០២នាក់រស់នៅភូមិក្បាលកោះឃុំកញ្ជស្រុកកណ្រៀងខេត្តពោធីសាត់។ជនរងគ្រោះឈ្មោះហូតសាខនភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិឈើទាលឃុំស្វាយលូងស្រុកកណ្តៀងខេត្តពោធីសាត់(រងរបួសស្រាល)ម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាc១២៥ពណ៍ខ្មៅពាក់ស្លាកលេខ១F-៤១៥៦។

ក្រោយពីមានហេតុការកើតឡើងជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលឃ្លីនិចឯកជន។ចំពោះជនបង្ករបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធីសាត់។
ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្នាននគរបាលក្រុងពោធីសាត់៕

 

មតិយោបល់