ព័ត៌មានជាតិ

ខ្មាន់កាំភ្លើងបាញ់រះជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ: ជនសង្ស័យមួយក្រុមចេញពីហាងផឹកស៊ីក្បែរប៉ុស្តិ៍ទឹកល្អក់ទី២ បាញ់រះជាច្រើនគ្រាប់ រួចជិះគេចខ្លួន បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពង់ដេកលុងលក់យ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃសៅរ៏ ទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ (DAV សាច់អាំងទឹកកាពិ) លើកំណាត់ផ្លូវលេខ១៥៦ ចម្ងាយមិនដល់ ១៥០ម៉ែត្រ ពីស្នាក់ការ បប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យមួយក្រុមបានអង្គុយផឹកស៊ីក្នុងហាងផឹកស៊ីនៅក្បែរប៉ុស្តិ៍ទឹកល្អក់ទី២ខាងលើដោយ មិនដឹងថាមានរឿងអ្វីទេ មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យបានចេញពីក្នុងហាងមកខាងក្រៅស្រាប់តែដកកាំភ្លើង(មិនស្គាល់ម៉ាក ) យកមកធ្វើសកម្មភាព បាញ់រះជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពង់ដេកលុងលក់ផិតភ័យយ៉ាងខ្លាំង តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ។ បន្ទាប់ ពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រួចក៏នាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង ដោយមិនរំខាន សមត្ថកិច្ចឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើរួចធ្វើការប្រមូលសំបកគ្រាប់និងសាកសួរម្ចាស់ហាងដើម្បីកំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់