ព័ត៌មានជាតិ

ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងផ្អើលខណ្ឌព្រែកព្នៅទាំងយប់

ភ្នំពេញ: នៅវេលាម៉ោង ១៩និង៤០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ : សាំង រស់ ភេទស្រី អាយុ ៥៣ ឆ្នាំមុខរបរកសិករ ។
មូលហេតុឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់: ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសី (ទំហំ ០៥ម៉ែត្រx០៦ម៉ែត្រ)
ខូចខាតសម្ភារ: : ប្លង់ដីចំនួន ០៣ ប័ណ្ណនៅសង្កាត់ពន្សាំង ០២ ប័ណ្ណ អង្គស្នួល ០២ ប័ណ្ណ លុយខ្មែរ ០១ លានរៀល លុយដុល្លា ៣០០ ដុល្លា មាស ០១ តំឡឹង កាតគ្រីឡា ន ០១ សន្លឹក កាតគ្រីម៉ូតូចំនួន ០៤ សន្លឹក នឹងពុំបណ្ដាយឲ្យឆេះរាលដាលដល់ផ្ទះ អ្នក ក្បែរខាងឡើយ ។
រថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៤ គ្រឿងប្រើប្រាសទឹកអស់ចំនួន ០៤ ឡានស្មើនឹង ២៦ ម៉ែត្រគូប ។
ពន្លត់ចប់នៅម៉ោង ២០និង២០ នាទីយប់ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់