ព័ត៌មានជាតិ

Updated៖រថយន្តបែនដឹកដីកិនយុវជនម្នាក់ស្លាប់តៃកុងគេចខ្លួនបាត់

ភ្នំពេញ:យុវជនម្នាក់ត្រូវបានរថយន្តបែនដឹកដីមួយគ្រឿងកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីវេលាម៉ោង១៤ និង១៥នាទីរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឃាង នាគរាជ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរប ស្នាក់នៅផ្ទះ ក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាគេបានឃើញរថយន្តម៉ានីសាន់ចង្កូតស្តាំពណ៌លឿងពាក់លេខPP-2153 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវជាតិលេខ១ លុះបានមកដល់កន្លែងកើតហេតុបានបត់ឆ្វេងដៃដើម្បីចូលធ្វើធុងទឹករថយន្ត ខណះពេលនោះ ស្រាប់តែមានម៉ូតូម៉ាកស្កុបពីពណ៌សសេរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ 1HW-9400បើកដោយជនរងគ្រោះក្នុងទិសដៅពីកើតមកលិចតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់កន្លែងកើតហេតុរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូខ្ទាតជនរងគ្រោះចូលក្រោយកង់ររថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបង្កបានឈប់រថយន្តនៅនឹងកន្លែងកើតហេតុចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានប្រគល់រថយន្តនិងម៉ូតូទៅឱ្យនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមនីតិវិធីរីឯសពប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់