ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេច

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណ:ពួកគេបានធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេច។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះ ព្រុំ ចាន់រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២ឈ្មោះ ម៉ែន ម៉ាណារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកគប់ មិនចាំស្លាកលេខ ទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពី ពណ៌ក្រហមលាយខ្មៅ បានជិះតាមមកពីក្រោយហើយបានធ្វើសកម្មភាពឆក់យកការបូប ប៉ុន្តែមិនបានសម្រេចពេលនោះនាងក៏ស្រែកឲ្យគេជួយភ្លាមនោះជនសង្ស័យភ័យជិះម៉ូតូរត់ហើយកម្លាំងសមត្ថកិច្ចសង្កាត់ដែលនៅក្បែនោះឃើញក៏ជិះដេញតាមរហូតទៅដល់ភូមិស្លែងរលើងទើបចាប់បានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង។ ចំណែកនារីរងគ្រោះក៏ជិះម៉ូតូទៅបាត់។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការេដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធី៕

//youtu.be/8K6nSp3id0o

មតិយោបល់