ពោធិ៍សាត់ៈនៅថ្ងៃទី ១១ខែ មេសា ឆ្នាំ២០២០វេលាម៉ោង ២០នឹង០០នាទី នៅលើផ្លូវក្រាលក្រួសក្រហមខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចំងាយ ១០០ ម៉ែត្រ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ លើក ដោយរថយន្តបើកបុកជាមួយម៉ូតូធ្វើចរាចរណ៍ច្រាស់ទិសគ្នាបណ្ដាលឱ្យខូចម៉ូតូមួយគ្រឿងនឹងស្លាប់អ្នកបើកម៉ូតូនិងអ្នករួមដំណើរចំនួន 2នាក់ប្រុសនៅកន្លែងកើតហេតុ ។
រថយន្តបង្កម៉ាកxinjiគ្មានផ្លាកលេខពណ៌ខៀវធ្វើចរាចរណ៍ពីត្បូងទៅជើង ។
ក្រោយពេលគ្រោះថ្នាក់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយើងបានចុះស្រាវជ្រាវរកឃើញរថយន្តនិងឈ្មោះអ្នកបើកបរដែលមាននៅក្នុងកាតឈ្មោះ សៅ ធឿន អាយុ 56 ឆ្នាំ ភេទ ប្រុស ជាតិ ខ្មែររស់នៅ ខេត្ត កំពង់ឆ្នាំង ។
_ ម៉ូតូរងគ្រោះម៉ាកវ៉េវ គ្មានផ្លាកលេខ ពណ៌ខ្មៅ ធ្វើចរាចរណ៍ជើងទៅត្បូង ។
_ អ្នកបើកបរម៉ូតូឈ្មោះ ភីសុភ័ក្រ អាយុ 33 ឆ្នាំ ភេទ ប្រុសជាតិ ខ្មែរ នៅភូមិកំរ៉ែងឃុំស្វាយស ស្រុកក្រគរ ( ស្លាប់ ) ។
_ អ្នករួមដំណើរឈ្មោះ ស៊ឹង ចាន់សាវ៉ុន អាយុ 48 ឆ្នាំ ភេទប្រុសជាតិខ្មែរនៅភូមិកំរ៉ែងឃុំស្វាយសស្រុកក្រគរស្លាប់។
ម៉ូតូរងគ្រោះបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសចំណែករថយន្តបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំដើម្បីបង្កសំណុំរឿង ។
សាកសពទាំងពីរបានធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់