ប៉ៃលិនៈនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណី ក្មេងផឹកថ្នាំបាញ់ស្មៅ បណ្ដាលឱ្យស្លាប់ម្នាក់។
ជនរងគ្រោះឈ្មោះ ផល ផារិទ្ធ ភេទប្រុស អាយុ ១ ឆ្នាំ និង៦ ខែ មានឱពុកឈ្មោះ យ៉ង ផៃ ភេទប្រុស អាយុ២៩ឆ្នាំនិងម្តាយឈ្មោះ ទូច ប៊ុនណា ភេទស្រី អាយុ២៥ឆ្នាំ អ្នកទាំង៣ មានទីលំនៅបច្ចុប្បន្នភូមិ កូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីកម្លាំងជំនាញកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយ ជំនាញកោសសល្យវិច្ច័យការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ត និងខាងសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្ត បានធ្វើកោសល្យវិច្ច័យរួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ផឹកថ្នាំបាញ់ស្មៅ (ដោយខ្លួនឯង) បណ្ដាលឱ្យស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់