ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវឆេះហ្មត់ម្ចាស់របួសស្រាល

ព្រះសីហនុ:នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ខែមេសាឆ្នាំ២០២០នៅ ចំណុចចន្លោះគីឡូម៉ែត. 138-139 ស្ថិតក្នុងភូមិ បឹងត្រាច ឃុំ ចម្ការហ្លួង ស្រុកកំពង់
សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរបណ្តាលឲ្យឆេះរថយន្តមួយគ្រឿង។

តាមសមត្ថកិច្ចឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាង រថយន្តម៉ាក កាម៉ារីឆ្លាម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-6287 ជិះ គ្នា03នាក់ មានទិសដៅ ពី ខេត្តព្រះសីហនុ ទៅ ភ្នំពេញ បើកបរ ដោយឈ្មោះ បូ ណា ភេទ ប្រុស អាយុ 30ឆ្នាំ មានទីលំនៅបច្ចប្បន្ន នៅ ភ្នំពេញ ជាមួយ រថយន្ត មួយគ្រឿង ផ្សេងទៀត មិនស្គាល់ម៉ាក មានទិសដៅ ផ្ទុយ
គ្នា បណ្តាលឲ្យ រថយន្ត ម៉ាក កាម៉ារីឆ្លាម ធ្លាក់ទៅខាងជើងផ្លូវជាតិ រថយន្ត បានឆាប
ឆេះអស់ទាំងស្រុង ចំណែកអ្នកបើក
បរ រថយន្ត រងរបួសស្រាល ៕

មតិយោបល់