ព័ត៌មានជាតិ

មិនដល់៣ខែផង ហ្វីលីពីន សម្លាប់ឈ្មួញ និងអ្នកជក់គ្រឿងញៀនជាង៧០០នាក់

The Guardian៖ មិនដល់រយៈពេល ០៣ខែផង ប៉ូលិស និងអ្នកជួញដូរគ្រឿងញៀនច្រើនជាង ៧០០នាក់ ត្រូវបានប៉ូលិស ឬក្រុមការពារសណ្តាប់ធ្នាប់ហ្វីលីពីន សម្លាប់។ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ និងអំពាវនាវឲ្យអង្គការសហប្រជាជាតិថ្កោលទោសចំពោះហិង្សានេះ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស, សម្ព័ន្ធអ្នកផ្តល់ជំនួយ និងការពារមេរោគអេដស៍អន្តរជាតិ និងអង្គការសង្គមស៊ីវិលច្រើនជាង ៣០០ បានចុះហត្ថលេខាលើលិខិតរួមគ្នាមួយ ដាក់ទៅក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ និងការិយាល័យប្រឆាំង និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) ដោយអំពាវនាវឲ្យអង្គការកំពូលទាំងពីរនេះ ចាត់វិធានការលើការបង្ក្រាបក្នុងប្រទេសហ្វីលីពីននេះ។

បើតាមលោក Ann Fordham នាយកប្រតិបត្តិនៃសមាគមគោលនយោបាយគ្រឿងញៀនអន្តរជាតិ (IDPC) ដែលជាអ្នកសម្របសម្រួលក្នុងការចេញលិខិតនោះបានឲ្យដឹងថា «យើងបានអំពាវនាវឲ្យស្ថាប័នត្រួតពិនិត្យគ្រឿងញៀនអង្គការសហប្រជាជាតិ ថ្កោលទោសជាសាធារណៈចំពោះអំពើឃោរឃៅទាំងនេះ។ ការសម្លាប់ផ្តេសផ្តាសនេះ មិនមែនជាដំណោះស្រាយនៃវិធានការត្រួតពិនិត្យគ្រឿងញៀនឡើយ៕

3600

មតិយោបល់