ព័ត៌មានជាតិ

ផ្ដាច់ភ្លើងនៅច្បារអំពៅ ដល់ម៉ោង១២ថ្ងៃត្រង់

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ៥នាទីថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖៤០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើង P1579 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដែលស្ថិតនៅផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុនៃការផ្ដាច់ភ្លើងបណ្ដោះអាសន្ននេះ គឺត្រូវអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកម្លាំងត្រង់ស្វូរថ្មីពី 160KVA ទៅ 200KVA។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់វិញ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់៕

edc

មតិយោបល់