ភ្នំពេញៈ រថយន្តស៊េរីទំនើប មួយគ្រឿងបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រី ដែលបើកស្របទិសពីក្រោយ ជ្រុលល្បឿនបុកចំផ្នែកខាងមុខចំហៀងខាងឆ្វេង ពេញទំហឹងក្រពឹតតែមិនបង្ក ឲ្យនរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៤០ នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខភោជនីយដ្ឋានចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅត្រង់ចំណុចកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក Maserdes ពណ៌ខ្មៅ គ្មានផ្លាកលេខនោះទេ បើកដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ រថយន្តក៏បួងចង្កូតបម្រុងបត់ឆ្វេង ត្រឡប់ក្រោយ តែខណៈពេលកំពុងបត់បានបន្តិច ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីមួយគ្រឿង ដែលធ្វើដំណើរតាមទិសដៅស្របទិសគ្នា បណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រី ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលល្បឿន ទៅបុករថយន្តស៊េរីទំនើប ចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង រងការខូចខាត រថយន្តស៊េរីទំនើប Maserdas ផ្នែកខាងមុខ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះដល់ទីតាំងកើតហេតុ រួចធ្វើការដោះស្រាយ ដោយភាគីទាំងសងខាង យល់ព្រមយករថយន្ត និងម៉ូតូរបស់ខ្លួនទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់