ក្រសួងមីយ៉ាន់ម៉ា បានបញ្ជាក់ច្បាស់នៅថ្ងៃពុធនេះនៅលើគេហទំព័រអ៊ីនធឺណេតរបស់ខ្លួនថា៖ អាណិកជនភូមាម្នាក់អាយុ ២២ឆ្នាំ ដែលបានធ្វើការនៅក្នុងប្រទេសហ្គីណេ និងក្នុងប្រទេសលីបេរីយ៉ា បានមកដល់ព្រលានយន្តហោះក្រុង Rangoon នៅវេលាម៉ោង ២០និង០០នាទី ដោយចេញដំណើរកាលពីថ្ងៃអង្គារពីទីក្រុងបាងកក ដោយមានជំងឺគ្រុនក្តៅខ្លាំងស្ថិតក្នុងការសង្ស័យថា កើតជំងឺអេបូឡា ។
ប្រភពដដែលបានបន្ថែមទៀតថា៖ អាណិកជនរូបនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរ ពេទ្យមួយសម្រាប់ជំងឺឆ្លង នៅជាយក្រុង Rangoon ដើម្បីបញ្ជាក់ថា គាត់បានឆ្លងមេរោគអេបូឡានោះមែន។ក្នុងចន្លោះពេលនេះ ប្រទេសមីយ៉ាន់ម៉ា បានចាត់វិធានការការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺអេបូឡានេះ បន្ទាប់ពីការរកឃើញជំងឺនេះ នៅក្នុង ប្រទេសចំនួនបួននៅអាហ្វ្រិកខាងលិច។
គ្រឿងបរិក្ខារទំនើបៗ ត្រូវបានគេដាក់ឱ្យប្រើប្រាស់នៅតាមកំពង់ផែ និង នៅតាមព្រលានយន្តហោះ ដើម្បីស្វែងរកមេរោគនេះ ព្រមទាំងមានវគ្គប ណ្តុះបណ្តាល និង កម្មវិធីត្រួតពិនិត្យការឆ្លងមេរោគដែលត្រូវបានផ្តល់ជូននៅតាមមន្ទីរពេទ្យរបស់ប្រទេស។
តាមសេចក្តីប្រកាសលើកមុនរបស់ក្រសួងបានឱ្យដឹងថា៖ ក្រសួងសុខាភិបាលភូមាកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយពួកដៃគូរបស់ខ្លួននៅតាមបណ្តាប្រទេសដទៃទៀត បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ និង អន្តរជាតិ ព្រមទាំងជាមួយបណ្តាសង្គម ស៊ីវិល ដើម្បីចាត់វិធានការការពារទុកមុន៕
មតិយោបល់