ព័ត៌មានជាតិ

មិនរាងចាល ទើបចេញពន្ធនាគារ ធ្វើសកម្មភាពប្លន់ជាថ្មី ត្រូវជាប់ខ្នោះសមត្ថកិច្ចម្ដងទៀត

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង២០នាទី នៅចំណុចលើផ្លូវអូររទាំង ភូមិតាគល់ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ អ៊ុត បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាយឹងខ្ពស់ ឃុំលំពុង ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ។ ជនសង្ស័យចំនួន០២នាក់៖១.ឈ្មោះ យូ សេងលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ទើបចេញពន្ធនាគារ)។ ២.ឈ្មោះ ហួ ដានី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖១.ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA.c125 ផលិតឆ្នាំ២០១៨ ពណ៌ក្រហម ផ្លាកលេខភ្នំពេញ1.GX.9375
(របស់ជនរងគ្រោះ) ២.ស្បែកជើងចង្រែកចំនួន០២គូរ (របស់ជនសង្ស័យ)។ និងចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស (ម៉ូតូ)ចំនួន០១គ្រឿង ម៉ាកMSX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GB-5402ចំនួន០១ គ្រឿង ជារបស់ជនសង្ស័យ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦ និង២០នាទី ជនរងគ្រោះ បានជិះម៉ូតូឌុបជីដូន មកដល់កន្លែងកើតហេតុមានជង្ហុក ក៏រអិលដួលហើយប្រឡាក់ភក់ ហើយបានឈប់លាងជើង។ ភ្លាមនោះក៏មានមនុស្សប្រុសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាកMSX ពណ៌ ស មកឈប់ជិតម៉ូតូជនរងគ្រោះ។ ពេលនោះដែរ ក៏មានមនុស្សប្រុសម្នាក់ទៀត កាន់កាំបិតបាំងតោ រត់ចេញពីក្នុងរោងក្បែរនោះ ហើយគំរាមកាប់ជនរងគ្រោះ រួចយកម៉ូតូជិះចេញពីកន្លែងកើតហេតុ។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ច បានចេញអន្តរាគមន៍ ដោយជនសង្ស័យ បានឃើញសភាពការមិនស្រួល មានការភ័យក៏ដួលម៉ូតូរបស់ជនរងគ្រោះ (ចម្ងាយ៨០០ម៉ែត្រ) បណ្ដាលឲ្យរងរបួស រួចបានរត់ឡើង ម៉ូតូរបស់បក្ខពួក ជិះគេចខ្លួនបាត់តែម្ដង ដោយបន្សល់ទុកម៉ូតូជនរងគ្រោះនៅទីតាំងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យឃាត់ខ្លួបាន នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់