ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូលឿនបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅស្រុកបន្ទាយស្រី

សៀមរាប: ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី មានករណីគ្រោះថ្នាក់ចរចរណ៍ កើតឡើងនៅចំណុចភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍នេះ គឺរវាងម៉ូតូ និងគោយន្តកន្ត្រៃ ដែលជនរងគ្រោះឈ្មោះ ឆូយ ប្លក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគូលេនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបើកម៉ូតូម៉ាកc១២៥ ពណ៌ខ្មៅ លេខតួ+ម៉ាស៊ីន១៧៩៣២០៧៦ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែងធ្វើកំណត់ហេតុ និងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់