ព័ត៌មានជាតិ

យុវជនវ័យ១៧ ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់យ៉ាងរន្ធត់!

កណ្តាល: កាលពីវេលាម៉ោង ២២ និង៤៥នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីយុវជនម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ ប៊ុត សុធា ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិ ខ្មែរមុខរបរសិស្ស មានទីលំនៅ ភូមិតារាបដូនស ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ ដំបូងទ្បើយនៅផ្ទះជនរងគ្រោះ មានការដាច់ចរន្តអគ្គិសនី ពេលនោះជនរងគ្រោះ បានយកខ្សែភ្លើង ដែលមានឌុយទាំងសងខាង ទៅដោតព្រីភ្លើងជាប់ជញ្ជាំងផ្ទះ បំណងបំភ្លឺមកកន្លែងឪពុកសម្រាក ពេលដែលដោតរួច ជនរងគ្រោះបានយកដៃ ទៅចាប់នឹងឌុយខ្សែភ្លើងម្ខាងទៀត ស្រាប់តែមានចរន្តភ្លើងមកវិញ ធ្វើឲ្យឆក់ជនរងគ្រោះចំនួន០៣កន្លែង ចំម្រាមចង្អុលដៃខាងស្តាំ ចំមេដៃខាងស្តាំ និងចំស្មាខាងស្តាំ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង។

លុះដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០ និង០០ នាទីព្រឹក ក្រុមគ្រួសារ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍គគីរធំ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំ ចុះពិនិត្យសាកសព ហើយតាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ ដោយសារត្រូវខ្សែភ្លើង ឆ្លងចរន្តឆក់ស្លាប់ប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់