ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីប្រើសារធាតុញៀន និងប័ណ្ណបើកបរ

កោះកុង: កាលពីវេលាម៉ោង ១០ និង៥៥នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកគិរីសាគរ បានឃាត់ខ្លួនបុរសម្នាក់ ពីបទបើកបរ ក្រោមឥទ្ធិពលសារធាតុញៀន និងគ្មានប័ណ្ណបើកបរ។

ជនសង្ស័យឈ្មោះ ហៀ ចាន់នី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តដឹកថ្មក្លាវ៉ែត មានលំនៅភូមិក្រាំងធំ ឃុំតាំសំរោងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតរួមមាន៖
– ដែកកេះចំនួន ០២ដែកកេះ
– ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់