ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១០ និង៥០ នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានករណី អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ប្រភេទសំណង់ថ្ម ជាផ្ទះល្វែង មូលហេតុនៃការឆេះ ដោយទុស្សេចរន្តអគ្គិសនី។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងការិ យាល័យបង្ការពន្លត់ បង្ការ និងសង្គ្រោះ រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ ឡាន ពន្លត់ចប់នៅវេលាម៉ោង ១១ និង ៣៥នាទី ។
ការខូចខាត៖ ទូរទស្សន៍ចំនួន ០១ គ្រឿង ទូរឈើដាក់ចាន កែវចំនួន ០១ ទូរ និង សម្ភារមួយចំនួនទៀត៕
មតិយោបល់