ព័ត៌មានជាតិ

មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ឃុំឃាំងប៉ុស្ថិ៍នគរបាលស្ទឹងមានជ័យទី២ មិនទាន់ដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងប៉ុស្ថិ៍នគរបាលស្ទឹងមានជ័យទី២ ហើយខណៈពេលនេះសមត្ថកិច្ច កំពុងធ្វើត្រួតពិនិត្យកោសល្យវិច័យនៅទីតាំងកើតហេតុខាងលើ ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានរិះគន់ទៅលើលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី២ បណ្ដែតបណ្ដោយឲ្យជនសង្ស័យចងកសម្លាប់ខ្លួននៅក្នុងប៉ុស្តិ៍ ដោយមិនដឹងពីមូលហេតុ តើលោកស្នងការ មានចំណាត់ការយ៉ាងណាទៅលើលោកមេប៉ុស្តិ៍។

សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយពេលក្រោយ៕

មតិយោបល់