ព័ត៌មានជាតិ

ជិះកង់ឆ្លងផ្លូវមិនប្រយត្ន័ ម៉ូតូបើកបុករបួសធ្ងន់០២នាក់

កណ្តាល: មនុស្សពីរនាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះកង់ឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវម៉ូតូបើកបុកចំពេញទំហឹង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង១៥នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ KM៣២-៣៣ ក្នុងភូមិទូលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ស្រុកពញាឮ បានប្រាប់ឲ្យដឹងថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ ម៉ូតូម៉ាកHonda drramC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1G-2795 បើកបរចុះពីលើស្ពានព្រែកក្តាម ក្នុងទិសដៅពីត្បូងទៅជើង ដោយឈ្មោះ សៀក សុល ភេទ ប្រុស អាយុ៤២ឆ្នាំ (របួសធ្ងន់) ទីលំនៅភូមិ ឫស្សីជុក ឃុំសៀក្វៀ ស្រុកកំចាយមា ខេត្តព្រៃវែង លុះមកដល់កន្លែងកើតហេតុ ក៏មានអ្នកជិះកង់ពណ៌ទឹកប្រាក់ ឆ្លងផ្លូវថ្នល់ពីកើតទៅលិច បណ្តាលឲ្យម៉ូតូបុកចំពីមុខរងរបួសធ្ងន់ ដែលជនរងគ្រោះឈ្មោះ ឈុន ឡូញ ភេទប្រុស អាយុ៧៦ឆ្នាំ ទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកជិះកង់ឆ្លងថ្នល់ ខ្វះការប្រុងប្រយត្ន័មិនគោរពសិទ្ធអាទិភាព បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ដើម្បីចាត់ការបន្តាមតនីតិវិធីច្បាប់៕

មតិយោបល់