ព័ត៌មានជាតិ

ដុតធូបទទួលទេវតាឆ្នាំថ្មី បណ្ដាលឲ្យឆេះផ្ទះ១ខ្នង ឡាន ១គ្រឿង ម៉ូតូ២គ្រឿង និងម្ចាស់ផ្ទះរងរបួសស្រាល

ព្រះសីហនុ: ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី មានករណីអគ្គិភ័យបានកើតឡើង នៅចំនុចក្បែរវត្តអូត្រេះតំបន់អភិវឌ្ឍន៍អូត្រេះ ស្ថិតក្រុមទី៣ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ម្ចាស់ឈ្មោះ ម៉ី លិច ភេទប្រុស អាយុ ៥៥ឆ្នាំ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ។

មូលហេតុ៖ បណ្តាលមកពីដុតទៀនធូបទទួលទេវតាឆ្នាំថ្មី មិនបានប្រយ័ត្ន ។

ខូចខាត៖
-ផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ ( ៨m x ១៥m ឆេះទាំងស្រុង)
-រថយន្ត ០១គ្រឿង
-ម៉ូតូ ០២គ្រឿង
-ចេញរថយន្ត ២គ្រឿង ប្រើប្រាស់ទឹកចំនួន ៣ឡាន
-ករណីនេះបណ្តាលឲ្យមានរងរបួសស្រាលម្នាក់ ដែលជាម្ចាស់ផ្ទះ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់