ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីសារធាតុញៀន

កំពង់ស្ពឺ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង បានចុះល្បាត បានឃាត់ខ្លួន មុខសញ្ញាពាក់ពន្ធ័បទល្មើសគ្រឿងញៀនចំនួន ២នាក់មានឈ្មោះ៖
១- ឈ្មោះ ថ្លៃ គីមហួត ភេទប្រុសអាយុ ៣០ឆ្នាំ។
២- ឈ្មោះ ចែម គីមស៊្រុន ហៅរាជ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ពេជ្រចង្វា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ដកហូតវត្ថុតាង៖ ម្សៅក្រាម ពណ៌សថ្លាចំនួន ១០កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) និងដកហូតម៉ូតូ ០១គ្រឿងម៉ាក MSLAZ ពាក់ស្លាកលេខ កំពង់ស្ពឺ1H-0530 ហើយបាននាំមកសាកសួរនៅអធិការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

មតិយោបល់