ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់

ភ្នំពេញៈ យុវជន២នាក់ ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់នូវសារធាតុញៀន។
ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១មានឈ្មោះ ឡុង សុខលឹម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើសំណង់ និងទី២ឈ្មោះ ឡុង សុខឡៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើសំណង់ ទាំង២នាក់ស្នាក់នៅបន្ទប់ខាងលើជាបងប្អូន។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដោយមានប្រជាពលរដ្ឋបានរាយការណ៍ថានៅចំណុចខាងលើនោះមានក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន ទើបលោកបានសុំគោលការ ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

លោកនាយប៉ុស្តិ៍បន្តថា ក្នុងសម្ភារដកហូតមានឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន ប៉ុន្តែមិនបានថ្នាំញៀននោះទេព្រោះពួកគេបានជក់អស់ហើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់