ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះរថយន្ត Luxus GS300 ផ្លាកលេខ ភ្នំពេញ AZ-3357 បុកបង្គោលភ្លើងបាក់ និងមនុស្សរងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង២៧នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា ជិះរថយន្តម៉ាក Luxus GS300 ពាក់ផ្លាកលេខ ភ្នំពេញ AZ-3357 បុកបង្គោលភ្លើងបាក់អស់មួយដើម តាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងស្ទូចរថយន្ត យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយជូនពេលក្រោយ៕

មតិយោបល់