ព័ត៌មានជាតិ

Update: តុលាការ ឃុំខ្លួនតៃកុងរថយន្តពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយដឹកឈើប្រណីត

ស្ទឹងត្រែងៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាបង្គាប់ឃុំខ្លួនតៃកុងរថយន្តម្នាក់ដាក់ពន្ធធានាគារបណ្តោះអាសន្នដោយចោទពីបទប្រើប្រាស់ស្លាកលេខក្លែងក្លាយដែលត្រូវបានអាវុធហត្ថខេត្តឃាត់និងចាប់ខ្លួ​ន កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

ជនសង្ស័យដែលត្រូវជាប់ចោទខាងលើឈ្មោះ វង្ស វ៉ា រស់នៅ​ភូមិ​អូរ​ល្មៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានតុលាការចេញដីកាបង្គាប់ឃុំខ្លួនក្នុងពន្ធនាគាបណ្តោះអាសន្នរងចាំការស៊ើបអង្កេតបន្ត។

គួររំលឹកផងដែរថា កាលពី​យប់ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៦កន្លងទៅថ្មីៗនេះ អាវុធហត្ថខេត្តបានធ្វើការបង្ក្រាបរថយន្តដឹកឈើប្រណីត
១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ(ខម ២-៥០៦១) ព្រមទាំងរឹបអូសបានឈើប្រណីតប្រភេទធ្នង់ ចំនួន១៨៣ដុំ ត្រង់ចំណុច​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង៕

មតិយោបល់