ឧត្តរមានជ័យៈ បុរសម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅក្រោមដើមឈើ ដោយមានជាប់ខ្សែចង.ក នៅខាងលិចបន្ទាយ នៃអង្គភាពវរៈសេនាតូច៤១១ ចំងាយប្រហែល៥០០ម៉ែត្រ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមរបាយការណ៍ របស់លោក អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា នៅព្រឹកនាថ្ងៃកើតហេតុ មានករណីចង.ក សម្លាប់ខ្លួន ដោយមានឈ្មោះថាន អាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាទាហាននៃវរៈសេនាតូច៤១១ ។
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមូលហេតុ ដោយសារតែជនរងគ្រោះ ខូចចិត្តដោយសារស្រីស្នេហ៍របស់ខ្លួនសុំចែកផ្លូវគ្នា ទើបជនរងគ្រោះខូចចិត្ត ឈានដល់យប់នៅថ្ងៃកើតហេតុក៏បាត់ មិនឃើញមកបន្ទាយដូចសព្វដង លុះព្រឹកឡើងម៉ោង១០ ក៏ឃើញស្លាប់ ដោយសារចង.ក នេះតែម្តង ដោយជនរងគ្រោះចងនិងខ្សែអង្រឹងប្រវែង៤ម៉ែត្រ។
បន្ទាប់មកកម្លាំងនគរបាល ជំនាញពិនិត្យជាក់ស្តែងគឺពិតជាចង.ក មែនទើបធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់