ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៦នាក់ និងគ្រឿងញៀន ៣៥កញ្ចប់

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងចោរកម្ម ដល់ក្នុងបន្ទប់ជួលលេខ ០៥ ផ្លូវលំភូមិប៉ប្រកខាងជើង សង្កាត់ កាកាបខណ្ឌពោធិសែនជ័យ។

ក្នុងប្រតិបត្តិការបង្រ្កាបនោះ បានធ្វើឡើងកាលពីរសៀលម៉ោង ៣ និង១៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយឃាត់ខ្លួនជនសង្ស័យបាន ០៦នាក់ ក្នុងនោះមានស្រី ០៣នាក់ និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសរថ្លាចំនួន៣៥កញ្ចប់តូច ៣៤ ធំល្មមកញ្ចប់, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១, ដែកកេះចំនួន ០៥, ប្រដាប់កាច់ក៏ម៉ូតូចំនួន០៤, ប្រដាប់ឆ្កឹះសោរចំនួន០៣, សោរលេខដប់ចំនួន១, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ០២គ្រឿង។

បច្ចប្បន្នសមត្ថកិច្ចកំពុងសហការណ៍ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីដើម្បីបន្តនិតិវិធី៕

//youtu.be/ZEM9C2ZF_tM

photo_2016-11-18_19-48-48

photo_2016-11-18_19-48-50

photo_2016-11-18_19-48-52

មតិយោបល់