ព័ត៌មានជាតិ

អុជទៀនធូបទទួលទេវតាឆ្នាំថ្មី រួចក៏នាំគ្នាចូលដេក បែរជួបរឿងស្លន់ទាំងយប់ ត្រូវអគ្គិភ័យឆេះផ្ទះខ្ទេចអស់គ្មានសល់

ស្វាយរៀង: កាលពីវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ១ខ្នង ខ្ទេចអស់គ្មានសល់។

ម្ចាស់ផ្ទះឈ្មោះ សេង វង់ ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ឡុង ចន អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ប្រភេទសំណង់៖ ផ្ទះទំហំ៥x៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកលាយស័ង្កសី រនាបឫស្សី សសរឈើ រួមនឹងសម្ភារផ្សេងៗជាច្រើនទៀត។

ការខូចខាត៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង
-ម៉ូតូម៉ាកគុប៥០ ពណ៌ស្លែ១គ្រឿង -កង់៣គ្រឿង
-ស្រូវ៧០០គីឡូក្រាម អង្ករ១០៥គីឡូក្រាម
-ប្រាក់៥០០,០០០រៀល មាស៤ជីកន្លះ រួមទាំងសម្ភារជាច្រើនទៀត។

មូលហេតុ៖ ម្ចាស់ផ្ទះ អុជទៀនធូបទទួលទេវតាឆ្នាំថ្មី រួចក៏នាំគ្នាដេកលក់ ទើបបង្កជាអគ្គិភ័យ៕

មតិយោបល់