ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងទាំងស្រុង នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ៨និង៥៥នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។

ម្ចាស់ឈ្មោះ ឌិន ឈីន ភេទប្រុស អាយុ ៤១ឆ្នាំ ផ្ទះធ្វើអំពីឈើលើថ្មក្រោម ទំហំ៦x១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី ។

ខូចខាត៖
-ឆេះផ្ទះទាំងស្រុង០១ខ្នងទាំងស្រុង
-ស្រូវចំនួន២០បេ
-ប្រាក់រៀលចំនួន ១លានរៀល
-ទូរទស្សន៍ចំនួន ១គ្រឿង
-ធុងបាសចំនួន ១គ្រឿង
-ម៉ូទ័រសម្រាប់ធ្វើសំណង់ចំនួន ៧គ្រឿង
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្តស្មើ ៨ម៉ែត្រគុបរលត់ទាំងស្រុង។

កម្លាំងចុះអន្តរាគមន៍ពន្លត់ចំនួន ១០នាក់ ដឹកនាំដោយលោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក៕

មតិយោបល់