ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល

កំពង់ធំៈ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទីយប់ លើកំណាត់ផ្លូវខេត្ត ចំណុចមុខផ្ទះឈ្មោះ កុយ នង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកម៉ូតូ ។

ម៉ូតូម៉ាក ហុងដាCBR ពណ៌ស ផ្លាកលេខ ភ្នំពេញ CA-9449 បើកបរសសៀរបញ្ច្រាសទិសពីជើងទៅត្បូងដោយឈ្មោះ អ៊ួង ធាន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ អំ ម៉េងអ៊ួង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) មុខរបរកសិករ។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ទឹកប្រាក់ បិទស្គុតស ផ្លាកលេខ កំពង់ឆ្នាំង 1E-2446 បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរ និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះ និងអាសយដ្ឋាន (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ មិនអាចយកចម្លើយបាន)។

មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរម៉ូតូម៉ាកហុងដាCBRឈ្មោះ អ៊ួង ធាងបើកបរសសៀរបញ្ច្រាសទិសពីខាងឆ្វេងដៃ ទៅបុកម៉ូតូដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិស។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអាចារ្យលាក់​ ដើម្បីបន្តនីតិវិធី៕

មតិយោបល់