ព័ត៌មានជាតិ

ក្រុមក្មេងទំនើងចំនួន១២នាក់ មានម៉ូតូចំនួន៦គ្រឿង ត្រូវសមត្ថកិច្ចឃាត់នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥និង២០នាទីកម្លាំងឈរជើងនៅគោលដៅស្ពានអន្លុងរុន ស្ថិតនៅក្នុងភូមិពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបង្រ្កាបក្រុមក្មេងទំនើងចំនួន១២នាក់ មានម៉ូតូចំនួន៦គ្រឿង ក្នុងនោះមានចំនួន៣គ្រឿងជិះម៉ូតូរេពេញផ្លូវមានចំនួន៥នាក់ និងម៉ូតូ៣គ្រឿងទៀតត្រូវគេដេញវាយ ចំពោះនាក់ដែលត្រូវគេដេញវាយនេះ កម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំចាយមារ ដើម្បីឲ្យគាត់ជួយជូនក្រុមក្មេងទាំងនោះ យកទៅអប់រំនៅមូលដ្ឋានរបស់គាត់ រីឯម៉ូតូដែលជិះរេពេញផ្លូវនោះបានឲ្យអាណាព្យាបាលយកឯកសារនិងកាតគ្រីម៉ូតូ មកផ្ទៀងផ្ទាត់ ពិនិត្យឃើញថាត្រឹមត្រូវ និងចាត់ការតាមនីតិវិធី៕

 

មតិយោបល់