បាត់ដំបងៈ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ អនុវត្ត តាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរ បាលស្រុកធ្វើការស្រាវជ្រាវករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ និងបន្តឈានទៅធ្វើការឃាត់ខ្លួនជន សង័្សយបានចំនួន ៥នាក់ បន្ថែមទៀត ក្នុងចំណោមបក្ខពួកដែលធ្វើសកម្មភាពពីបានមួយថ្ងៃ ក្នុងនោះគឺ៖
១-ឈ្មោះ យ៉េន យីន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ ព្រឿង សវ៉ាន ហៅ ម៉ៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
៣-ឈ្មោះ រដ្ឋ ដារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
៤-ឈ្មោះ ម៉ៅ ស៊ីមិន ហៅ មិន ភេទប្រុស អាយុ១ ៧ឆ្នាំ រស់នៅភូមិ ក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
៥-ឈ្មោះ អន រ៉ាន់ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥៨នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយក្រុមក្មេងទំនើងចំនួន ០២ក្រុមបានជិះម៉ូតូនិងកាំបិត ផងបានបង្កការកាប់ចាក់គ្នានិងបណ្តាលឲ្យក្មេងមួយក្រុមទទួលរងរបួសចំនួន ៣នាក់ក្នុងនោះរងរបួសធ្ងន់ម្នាក់និងខូចខាតម៉ូតូចំនួន០១គ្រឿង។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ យឿន សុខលីន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ករណីខាងលើនេះ នគរបាលស្រុកបាណន់ ធ្វើការឃាត់ខ្លួនចំនួន ០៦នាក់ហើយបច្ចុប្បន្នជនសង្ស័យនគរបាលស្រុក កំពុងធ្វើការស្រាវជ្រាវ និងចាត់ការទៅតាមផ្លូវច្បាប់ ៕
មតិយោបល់