ព័ត៌មានជាតិ

រថយន្តហាយទ្បែនឌ័រ បើកបុកបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់ ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ

ពោធិ៍សាត់: កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិក្រពើររោរ៍ ឃុំស្នាមព្រះ ស្រុកបាកាន មានករណីបុរសម្នាក់ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:ជនរងគ្រោះ កំពុងជិះម៉ូតូឆ្លងផ្លូវ។

ជនរងគ្រោះឈ្មោះស៊ុន ចេក ភេទប្រុសអាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងសំប៊ួ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបង្ក ម៉ាកហាយទ្បែឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ AT7426 ធ្វើដំណើរយ៉ាងលឿន ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឆ្លងផ្លូវហើយក៏ត្រូវរថយន្តខាងលើបុកចំពេញទំហឹង បណ្តាលស្លាប់អ្នកបើកម៉ូតូ ភ្លាមៗតែម្តង។

ក្រោយកើតហេតុ វត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ច យកមករក្សាទុក ដើម្បីធ្វើការដោះស្រាយ រីឯសពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់