ភ្នំពេញៈ កម្លាំងនគរបាលមូលដ្ឋានល្បាត ដើម្បីផ្សព្វផ្សាយពន្យល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពួកគាត់មានការប្រមូលផ្តុំផឹកស៊ី ច្រៀងបង្កសំឡេងរំខានដល់អ្នកដ៏ទៃ នឹងដើម្បីបំផុសឲ្យគាត់ចូលរួមចេះការពារពីជំងឺឆ្លងកូរ៉ូណាផង នឹងដើម្បីការពារសន្តិសុខ ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ជាក់ស្តែងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ពីបទគាស់ផ្ទះប្រជាពលរដ្ឋលួចយកម៉ូតូនៅភូមិទ្រា២ ពេលដែលម្ចាស់មិននៅចាក់សោចោល។
បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់