ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមផ្លូវចុះទៅវត្តអូរត្រេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកស៊ីម៉ង់ត៍ចាក់បេតុង១គ្រឿង បានក្រឡាប់ សំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
រថយន្តខាងលើ ធ្វើដំណើចេញពីខេត្តកំពត ទៅចាក់បេតុង នៅការដ្ឋានសំណង់ ក្នុងក្រុងព្រះសីហនុ។
មូលហេតុ៖ ដោយសាររថយន្តដាច់ហ្វ្រាំង ពេលចុះផ្លូវចំណោត (អាឡាំងដឺឡុង) ហើយដើម្បីការពារខ្លាចបុកប៉ះយានយន្តផ្សេង ទើបអ្នកបើកប កាច់ចង្កូតឲ្យធ្លាក់ផ្លូវ ទើបក្រឡាប់តែម្ដង៕
មតិយោបល់