ព័ត៌មានជាតិ

ទីតាំងជួបជុំលេងល្បែងស៊ីសងជាច្រើនកន្លែង ត្រូវកម្លាំងនគរបាលចុះបង្ក្រាប និងអប់រំណែនាំ

ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយបានធ្វើការណែនាំអប់រំ ដល់ក្រុមអ្នកញៀនល្បែងគ្រប់ប្រភេទ ឲ្យបញ្ឈប់សកម្មភាព ដោយមិនឲ្យមានកើតករណីនេះទៀតទេ ក្នុងករណីមិនរៀងចាល នឹងមានវិធានការផ្លូវច្បាប់៕

មតិយោបល់