ព័ត៌មានជាតិ

ស្រ្តីមេម៉ាយម្នាក់ ចង.កស្លាប់ខ្លួន នៅលើដើមស្វាយចន្ទី

ត្បូងឃ្មុំ: កាលពីវេលាម៉ោង០៧ និង០០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការស្វាយ ចន្ទីរបស់ខ្លួន ស្ថិតក្នុងភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុក/ខេត្តត្បូងឃ្មុំ មានករណីស្ត្រីម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ហាំតី ម៉ះ ហៅ ជុ ភេទស្រី អាយុ២៥ឆ្នាំ ជាស្រ្តីមេម៉ាយ ជនជាតិខ្មែឥស្លាម មានទីលំនៅភូមិ ឃុំកើតហេតុ បានយកក្រមា ពណ៌ខៀវ ចងភ្ជាប់ នឹងមែកស្វាយចន្ទី កម្ពស់ពីដី០២ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ច និងគ្រូពេទ្យជំនាញ ចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យសព សន្និដ្ឋានថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់