ព្រៃវែងៈ កាលពីវេលាម៉ោង ៦កន្លះល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានករណីអគ្គិភ័យ (ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះស្លាប់ខ្លួនឯង។
ការខូចខាត៖
-ផ្ទះទំហំ ០៨x១១ ម៉ែត្រ ឈើប្រក់ក្បឿង ជញ្ជាំងក្តារ ០១ ខ្នង
– ស្រូវ ៩០០ គីឡូ អង្ករ ១០០គីឡូ
– ខ្សែក ០១ ខ្សែ ស្មើមួយដំឡឹង លុយ ២០០ ដុល្លារ
– សម្ភារទូរទស្ស និងសំលៀកបំពាក់ ។
សរុបជាទឹកប្រាក់ទាំងអស់ ប្រហែល ២៥០០០ដុល្លារ។
តាមការបំភ្លឺរបស់លោក ភិន សំអូន ត្រូវជាបងបង្កើតរបស់ជនបង្កឈ្មោះ ភិន ផាន ភេទប្រុស អាយុ ៧០ឆ្នាំ បានបញ្ជាក់ថា ឈ្មោះ ភិន ផាន មានជំងឺសសៃប្រសាទ ( វិប្បាលាសស្មារតី )។ លុះថ្ងៃកើតហេតុជនបង្ក បានដេញប្រពន្ធកូនចៅ ចេញពីផ្ទះ រហូតដល់វេលាម៉ោង ០៦ និង០០ ល្ងាច គាត់ បានយកទៀនមកដុតផ្ទះរបស់ខ្លួនឯង បណ្តាលឲ្យឆេះស្លាប់ទាំងខ្លួនឯង នៅក្នុងផ្ទះថែមទៀត។
ហេតុការណ៍នេះ សមត្ថកិច្ចបានជួយពន្លត់ទាន់ពេលវេលា មិនបង្កឲ្យឆេះឆ្លងទៅផ្ទះដទៃទេ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន ។
ក្រោយកើតហេតុ សមត្ថកិច្ច បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់