ព័ត៌មានជាតិ

Laporta៖ Barcelona មិនដែលពិភាក្សាដោយផ្ទាល់ណាមួយជាមួយនឹង Haaland ឡើយ

បរទេស៖ ក្រោយមានលេចឬព័ត៌មានអំពីការពិភាក្សាគ្នាដោយផ្ទាល់រវាងក្លឹបជាមួយនឹងកីឡាករគោលដៅ Erling Haaland ហើយនោះលោក Joan Laporta បានចេញមកបដិសេធថាមិនបានធ្វើការសកម្មភាពបែបនេះឡើយជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

កន្លងមកសារព័ត៌មានជាច្រើនបានចេញផ្សាយថាក្លឹបបានធ្វើការពិភាក្សាគ្នាជាមួយនឹងភ្នាក់ងារកីឡាករដោយផ្ទាល់នៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុន្តែប្រធានក្លឹបលោក Laporta បានចេញមកអះអាងថាគាត់ឬក្លឹបមិនដែលមានកិច្ចសន្ទនាបែបនេះទេ។លោកបញ្ជាក់ថា៖មិនដែលមានការជួបគ្នាដើម្បីពិភាក្សាតាមរូបភាពនេះទេជាមួយនឹង Haaland។

លោកបន្តថា៖នៅពេលដែលយើងបើកការចរចាណាមួយគឺយើងមិនចរចាជាមួយនឹងកីឡាករឡើយតែយើងនឹងចរចាជាមួយនឹងក្លឹប Borussia Dortmund ឯណោះវិញ៕

មតិយោបល់