ព័ត៌មានជាតិ

យុវជនម្នាក់ចងកសម្លាប់ខ្លួន លើដើមខ្វិតស្លាប់ នៅស្រុកពញាឮ

កណ្ដាលៈ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥នាទីព្រឹក មានករណីចងកសម្លាប់ខ្លួន ស្ថិតភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហួន ធឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរទីលំនៅភូមិបឹងក្ដុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖
-ក្រម៉ា ០១ប្រវែង ១,២០ ម៉ែត្រ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ឈួន លាក់ ភេទស្រី អាយុ ២៥ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា មុនពេលកើតហេតុជនរងគ្រោះ បានមកលេងផ្ទះ បងប្អូននៅភូមិកើតហេតុខាងលើ ពេលមកដល់ផ្ទះពិបាកចិត្តមិនឃើញបងប្អូននៅផ្ទះជុំគ្នា ជនរងគ្រោះបានដេកយំនៅក្រោមផ្ទះបងប្អូនជីដូនមួយដែរនៅជាប់ផ្ទះជនរងគ្រោះ។ លុះដល់វេលាម៉ោង ០៥និង០៥នាទីព្រឹកថ្ងៃទី១៦ខែ មេសា ឆ្នាំ២០២០ ទើបអ្នកជិតខាងបានឃើញជនរងគ្រោះធ្វើចងកសម្លាប់ខ្លួននៅហ្នឹងដើមខ្វិតមុខផ្ទះ។
បន្ទាប់មកក្រុមគ្រួសារសពបានរាយការណ៍មកនគរបាលបុស្ដិ៍រដ្ឋបាលពញាឮ។

ក្រោយមកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នគរបាលប៉ុស្តិ៍ពញាឮ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យ សាកសពដោយហ្មត់ចត់ឃើញថា៖
-សាកសព មានស្នាក់ស្នាមជាំខ្មៅនៅជុំវិញក ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាត ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់