ព័ត៌មានជាតិ

សាហាវណាស់! ហ្វូងក្របី ៥ក្បាលព្រួតគ្នា វ័ធបុរសអ្នករើសស្វាយចន្ទីម្នាក់ រហូតដាច់ប្រដាប់ភេទ

ក្រចេះ: នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បុរសអ្នករើសស្វាយចន្ទីម្នាក់ ត្រូវបានហ្វូងក្របីព្រួតវ័ធរបួសធ្ងន់រហូតដាច់ប្រដាប់ភេទ ខណ:ដែលកំពុងតែដើររើសគ្រាប់ស្វាយចន្ទី នៅក្នុងព្រៃចម្ការស្វាយចន្ទីនៅខាងក្រោយភូមិ ។

បុរសរងគ្រោះឈ្មោះ ស្រ៊ុយ សីហា អាយុ ៥០ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។

ដំណើររឿង៖ មុនពេលកើតហេតុ បុរសរងគ្រោះបានទៅចម្ការនៅខាងក្រោយភូមិ ដើម្បីរើសស្វាយចន្ទី ពេលកំពុងរើសក៏ឃើញហ្វូងសត្វក្របីចំនួន ៥ក្បាលនៅក្នុងចម្ការស្វាយ បុរសររងគ្រោះក៏ដើរទៅដេញ តែក៏ត្រូវហ្វូងសត្វក្របីទាំងនោះព្រួតដេញវ័ធ បណ្តាលឲ្យរងគ្រោះដាច់រយះពេញរាងកាយ ពិសេសនោះរងគ្រោះរហូតដាច់ប្រដាប់ភេទ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់