ព័ត៌មានជាតិ

ផ្ទះឈើ២ខ្នង និងខ្ទមកម្មករសំណង់ក្បែរគ្នាមួយ ត្រូវអគ្គិភ័យលេបត្របាក់ខ្ទេច

ភ្នំពេញ: ករណីអគ្គិភ័យមួយ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋឆេះអស់ចំនួន២ខ្នង និងខ្ទមកម្មករសំណង់មួយក្បែរគ្នាអស់ទាំងស្រុង បង្កការភ្ញក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តារាគមន៍ កាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែហុយ ចេញក្នុងផ្ទះរងគ្រោះខាងលើ ហើយប្រជាពលរដ្ឋក៏មានការភ្ញាក់ផ្អើល ខ្លះរត់ទៅជួយយកបំពងពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ខ្លះទៀតទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាមន៍ផងដែរ។ ក្នុងគ្រានោះ គេក៏ឃើញមានអណ្ដាតភ្លើងឆេះឡើងខ្មួលខ្មាញ់ ទោះបីយកបំពងពន្លត់អគ្គិភ័យ និងទឹកជះយ៉ាងណា ក៏មិនអាចគ្រប់គ្រងស្ថានភាពបានដែរ

ក្រោយមកទើបមានរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង បានមកជួយបាញ់ពន្លត់ តែប្រើប្រាស់អស់តែ៥គ្រឿងប៉ុណ្ដោះ ក៏រលត់ទៅវិញជាស្ថាពរ ដោយផ្ទះឈើប្រក់ស័ង្កសីចំនួន២ខ្នង ដែលមានទ្រព្យសម្បត្តិមួយចំនួន ក្នុងផ្ទះក៏ត្រូវភ្លើងឆេះម៉ត់ រួមជាមួយខ្ទមកម្មករសំណង់ក្បែរគ្នា ក៏ឆេះអស់ទាំងស្រុងផងដែរ តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ៕

មតិយោបល់