ព័ត៌មានជាតិ

បញ្ជូន​បុរស​ផ្កាយ​១ម្នាក់ ទៅកាន់តុលាការ​ពីបទ​ឆបោក​

សមត្ថកិច្ចកងរាជអាវុធហត្ថការិយាល័យព្រហ្មទណ្ឌ បានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឆបោកប្រាក់។

ប្រភពពីសមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យដែលត្រូវបានបញ្ជូនទៅកាន់តុលាការនោះគឺមានឋានន្តរសក្តិ ផ្កាយ១។

ប្រភពពីគ្រួសារជនសង្ស័យបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួបពាក់ព័ន្ធនឹងរឿងលុយកាក់ ប៉ុន្តែពេលនេះគ្រួសារជនសង្ស័យកំពុងតែសម្របសម្រួលជាមួយដើមបណ្តឹង៕​

ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=ADtHjXR-UdM&feature=youtu.be

មតិយោបល់