ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនបុកគោយន្ត ពីចំហៀង បណ្ដាលឲ្យដួលស្លាប់មួយរំពេច

សៀមរាបៈ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ម៉ោង ៦និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្ត ត្រង់ចំណុច ភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិ៦ ចន្លោះគីឡូ២៦១ទៅ២៦២។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧ.មានជ័យ 1C-8074 ឆ្នាំផលិត២០១៦ អ្នកបើកបរឈ្មោះ រ៉ន រិត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជិះម្នាក់ឯងទិសដៅពីលិចទៅកើត ល្បឿនលឿនបុកគោយន្តកន្ត្រៃចំហៀង បានដួលបោកក្បាលលើថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុ។

ករណីនេះ អ្នកបើកគោយន្តកន្ត្រៃមិនស្គាល់អត្តសញ្ញាណបើកគេចបាត់។

មូលហេតុ៖ អ្នកបើកបរម៉ូតូលឿន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីបន្តនីតិវិធីនៃច្បាប់ ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់