លោក Sepp Blatter ដែលជាប្រធាន FIFA បានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ដូច្នេះគាត់ត្រូវបន្តដឹកនាំ FIFA បន្តទៀត ខណៈដែលរឿងអាស្រូវពុករលួយកំពុងតែគ្របដណ្ដប់ស្ថាប័នមួយនេះ។
នៅយប់ថ្ងៃទី២៩ ខែឧសភា ម៉ោងប្រមាណជា ១០ (ម៉ោងនៅភ្នំពេញ) សហព័ន្ធ FIFA បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី ដោយមានបេក្ខភាពលោក Sepp Blatter និងព្រះអង្គម្ចាស់ ប្រទេសហ្ស៊កដានី Ali Bin Al-Hussein ដោយជាលទ្ធផលសំឡេងគាំទ្រលោក Blatter ឈ្នះ ព្រះអង្គម្ចាស់ Ali ដាច់ ជាមួយនឹងលទ្ធផល ១៣៣ ទល់ ៧៣។
គួរបញ្ជាក់ផងដែរថា មានមន្ត្រីកំពូលៗ FIFA ប្រមាណជា ១៤រូប បានពាក់ព័ន្ធនឹងអំពើពុករលួយ ដែលមានទឹកប្រាក់ ១៥០លានដុល្លារអាមេរិក ហើយចាប់តាំងពីថ្ងៃផ្ទុះរឿងពុករលួយនោះ មានមន្ត្រី ៧រូបត្រូវបានចាប់ខ្លួន ខណៈដែលក្រុមស៊ើបអង្កេតកំពុងតែបំពេញតួនាទីរបស់ខ្លួនបន្ត ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី មិនត្រូវលុបចោលនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់