ព័ត៌មានជាតិ

ជនបរទេស​ម្នាក់​ ជួប​គ្រោះថ្នាក់​ស្លាប់​ពេល​បំពេញការងារ ​នៅ​ស្រុក​ពួក​

សៀមរាប:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នា​វេលា​ម៉ោង​ ១​និង​៣០​នាទី​ ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្ត​ សៀមរាប​ មាន​ជនបរទេស​ម្នាក់​បាន​គ្រោះថ្នាក់​ស្លាប់​ពេល​កំពុង​បំពេញការងារ​។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បានឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ ឈ្មោះ​ LIU​ XUEHUA​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២១-០៥-១៩៧៩​ ជនជាតិ​ចិន​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ ប៉ាវ​ដាក់​ ស្នាក់​នៅ​ភូមិ​ពួក​ថ្មី​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ទៅ​ឈ្មោះ​ គឹ​ម​ បូ​រី​ ភេទ​ ប្រុស​ ជា​អ្នកបកប្រែ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គ្រឿងចក្រ​(​អារ​ឡូ​)​កិន​ពីលើ​ក្នុង​ពេល​កំពុង​សាងសង់​ផ្លូវ​ ហើយ​ត្រូវ​បាន​ស្លាប់​ពេល​កំពុង​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ផ្អែក​តាម​ការ​ ស្រាវជ្រាវ​របស់​ សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​ បាន​សន្និដ្ឋាន​ថា​៖​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ បាក់ឆ្អឹង​ផាល​និង​បែក​សរីរាង្គ​ក្នុង​ពោះ​។​

​បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​វត្ត​ទឹកថ្លា​ រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​ក្រុម​គ្រួសារ​និង​ស្ថានទូត​៕

មតិយោបល់