ព័ត៌មានជាតិ

ហ៊ានគំរាមសម្លាប់ឪពុកបង្កើតខ្លួន មានអីចុងក្រោយចាត់ការតាមច្បាប់

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថាថៃ្ងទី ១៦ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង៦និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ(គំរាមសម្លាប់)មួយករណីនៅចំណុច ផ្ទះជនរងគ្រោះនៅស្ពានដែកឃុំ ព្រែកទន្លា ប់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផូ ធុច ភេទប្រុសអាយុ ៥៦ ឆ្នាំជនជាតិ ខ្មែរមុខរបរ កសិករមានទីលំនៅភូមិ ស្ពានដែកឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្ដាល(ត្រូវជាឪពុកជនសង្ស័យ)។
ជនសង្ស័យឈ្មោះ ធុច រ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល(ត្រូវជាកូនបង្កើតជនរងគ្រោះ)ឃាត់ខ្លួន។ វត្ថុតាងរួមមាន ធុងទឹកកកចំនួន០១ , ឆ្នាំងចំនួន០១, ចានចំនួន០៥, កែវជ័រចំនួន០១,ឈើជ្រុងចំនួន០១ដើម។
សភាព រឿង ហេតុ ជនគ្រោះ និងជនសង្ស័យជាឪពុកកូននិងគ្នាឧស្សាហ៍ឈ្លោះទាស់ទែងគ្នាណាស់។ ហេីយជនសង្ស័យតែងតែរករឿងនិងវាយបំផ្លិចបំផ្លាញសម្ភារ:នៅក្នុងផ្ទះនឹងគំរាមសម្លាប់អ្នកនៅក្នុងផ្ទះជាញឹកញយ។ លុះដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២០វេលាម៉ោង១៨.៣០នាទីជនសង្ស័យផឹកស្រាស្រវឹងបានមករករឿងនិងដេញវាយបងប្អូនក្នុងផ្ទះថែមទាំងវាយសម្ភារ:ក្នុងផ្ទះខូចខាតខ្ទេចខ្ទីអស់និងធ្វើឲ្យសមាជិកក្នុងផ្ទះរត់ចេញពីផ្ទះអស់ដោយខ្លាចជនសង្ស័យសម្លាប់។ លុះព្រឹកឡើងថ្ងៃទី១៧.០៤.២០២០ឪពុកម្តាយនិងបងប្អូនបានពិភាក្សាគ្នាហើយបានចាប់ជនសង្ស័យចងនាំខ្លួនជនសង្ស័យឈ្មោះ ធុច រ៉ា មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកទន្លាប់នគរបាលប៉ុស្តិ៍ក៍បានបញ្ជូនជនសង្ស័យបន្តមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់