ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីគាស់ផ្ទះនិងហាងលួចបានចែកគ្នាទិញថ្នាំញៀនជក់…

សៀមរាប:លោកវរសេនីយ៍ឯក ដា ចម្រើន អធិការក្រុងសៀមរាប ដឹកនាំកម្លាំងផ្នែកនគរបាលយុតិ្តធម៌ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់​ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយ (គាស់ផ្ទះ និងហាង ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
(ក្រុងសៀមរាប)៖​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​ ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចម្រើន អធិការនគរបាលក្រុងសៀមរាប​ ។​
​ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០១:៥៥ នៅចំណុចអាហារដ្ឋាន​ ចំនួន០២កន្លែងស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស្រយ៉ូវទ្វារ ) បង្កឡើងដោយជន សង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក M Slaz បានធ្វើសកម្មភាពគាស់ស្រយ៉ូវទ្វារហាង០២កន្លែងផ្សេងគ្នា​ ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក និងនៅភូមិមណ្ឌល១​ សង្កាត់ស្វាយដង្គំ​ ក្រុង/ខេត្តសៀមរាប ។
​ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ​ លុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី សមត្ថកិច្ចយើងបានស្រាវជ្រាវ​ ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំនុចផ្ទះលើដីចំណីផ្លូវ ក្នុងក្រុមទី១៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រួមជាមួយវត្ថុតាងមួយចំនួន និងម៉ូតូជនសង្ស័យធ្វើសកម្មភាព យកមកសួរនាំ ។ ក្រោយពីសួរនាំជនសង្ស័យ​ បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចគាស់ហាងខាងលើ ជាមួយបក្ខពួក ដោយខ្លួនជាអ្នកធ្វើសកម្មភាពយកដែកតួណឺវីសគាស់ស្រយ៉ូវទ្វា ហើយលួចយកសម្ភារ:ខាងលើពិតប្រាកដមែន ចំណែកបក្ខពួកជាអ្នកមើលផ្លូវ រីឯសម្ភារ:ដែលលួចបានខ្លួនយកទុក និងប្រាក់​ ពួកខ្លួនចែកគ្នា និងទិញថ្នាំញៀនជក់អស់​ ។ ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ខ្លួនបានធ្វើសកម្មភាពលួចគាស់ផ្ទះ និងហាងក្នុងក្រុងសៀមរាប ចំនួន០៧ករណីទៀតផងដែរ ។
​ ឃាត់ខ្លួួនជនសង្ស័យចំនួន​ ០២នាក់៖
០១-ឈ្មោះ ដួង ឧត្តម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ( ចារី ) ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ករណីអំពើលួច រយះពេល០២ឆ្នាំ ។
០២-ឈ្មោះ ស៊ាំ ស ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប និងបច្ចុប្បន្នស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ( សមគំនិត )​ ។
​ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណ:
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 239 240

មតិយោបល់